បឹងកក់បឹងកម្ម
ម្សិលមិញនេះ
(១១ កក្កដា ២០១១) រាជធានីភ្នំពេញ ដឹកនាំដោយលោក កែប ជុតិមា
អភិបាលក្រុងភ្នំពេញដ៏ស្រស់ស្អាត
បានបើកសម្ពោធការដ្ឋានសាងសង់អ្វីដែលគេហៅថា ទីក្រុងរណបថ្មី
កណ្ដាលក្រុងចាស់ លើគំនរទុក្ខសោករាស្ត្របឹងកក់ ជាច្រើនរយនាក់។
បុព្វហេតុនៃក្រុងថ្មី, បឹងកក់ បឹងកម្ម។
បើព្យាយាមនិយាយឲ្យនៅផ្លូវកណ្ដាល
ប្រជាជនទីនោះពិតជាមានរួមចំណែកខុស និងទទួលខុសត្រូវដែល។
ការមកតាំងទីរស់នៅអនាធិបតេយ្យពាសវាលពាសកាល
ដែលទីនោះពីមុនជាសួនកម្សាន្តសម្រាប់អ្នកក្រុងនោះ...
អានបន្ថែម
ទំនាក់ទំនងខ្មែរថៃនឹងប្រសើរឡើង(?)
ជាការពិតរាល់បរិបទនៃនយោបាយប្រទេសថៃសុទ្ធតែពាក់ព័ន្ធនឹងប្រទេសកម្ពុជា នេះក៏ដោយសារថៃខ្លួនឯង មួយរយៈពេលចុងក្រោយនេះបានយកកម្ពុជាទៅភ្ជាប់នឹងនយោបាយដ៏រញ៉េរញ៉ៃរបស់ប្រទេសខ្លួន ហើយកម្ពុជាបានក្លាយទៅជាចំណាប់ខ្មាំងមួយនៃនយោបាយស្រុកថៃទៅហើយ។ ហេតុដូចនេះ ការដឹងការឮណាមួយនៃប្រជាជនខ្មែរ អ្នកដឹកនាំខ្មែរ មិនមែនជាការជ្រៀតជ្រែកផ្ទៃក្នុងថៃទេ តែជាការដឹងឮចំពោះនយោយកម្ពុជាទៅវិញ។ អានបន្ថែម
ព័ត៌មានក្ដៅ៖
កម្ពុជាទទួលជោគជ័យថ្មីទៀតក្នុងរឿងព្រះវិហារ
តាមព័ត៌មានពីទូរទស្សន៍ថៃអម្បាញ់មិញនេះ (យប់ថ្ងៃ២៥ មិថុនា ២០១១)
នាយ សុវិទ្យ គុណកិត្តិ (ថៃ៖ สุวิทย์ คุณกิตติ)
រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថាន
បានដាក់ពាក្យលាលែងរបស់ប្រទេសថៃចេញពីសមាជិកគណៈកម្មាធិការបេតិកភណ្ឌពិភពលោក
និងអនុសញ្ញាបេតិកភណ្ឌពិភពលោកហើយ បន្ទាប់ព្យាយាមរារាំងយូណេស្ដូ
មិនឲ្យទទួលយកផែនការអភិវឌ្ឍន៍ប្រាសាទព្រះវិហារ
ដែលបានស្នើឡើងដោយកម្ពុជានោះ។
អានបន្ថែម